ព័ត៌មានជាតិ

ខ្មែរឥស្លាមម្នាក់ ត្រូវកម្លាំងនគរបាលក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

រតនគិរី: យោងតាមផេក ទូរទស្សន៍ខេត្តរតនគិរី​ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី លួចម៉ូតូបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ក្រោយពីមានការដឹកនាំ និងអន្តរាគមន៍ សម្របសម្រួលដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចាប់ខ្លួនជនសង្ស័យនៅត្រង់ចំណុចចម្ការ មួយកន្លែង ស្ថិតក្នុងភូមិជ្រី សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ជនសង្ស័យឈ្មោះ លិន នាសស្រឡោះ (ហៅ ឡោះ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥស្លាមសញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ ថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ លទ្ធផល ធ្វើ តេស្ត រកសារធាតុញៀន បានបញ្ជាក់ថាជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងខ្លួន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់