ព្រះសីហនុៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូបរបស់ជនជាតិចិន នៅវេលាម៉ោង៣ និង៤០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវកែងមហោស្រពចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទី១-ឈ្មោះ ជា លីដែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ជនដៃដល់ជិះពីក្រោយអ្នកឆក់កាបូប) និងទី២-ឈ្មោះ មិត្ត សុផាន់ណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ (អ្នកបើកម៉ូតូ) មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ កណ្តាល 1AC-7843 បានធ្វើសកម្មភាព ឆក់កាបូបជនជាតិចិនម្នាក់ ភេទប្រុស ។
ភ្លាមៗនោះក៏ត្រូវកម្លាំងល្បាត របស់ផែននគរបាលព្រហ្មទណ្ឌឃើញ បានដេញតាម ដោយមានការសហការ ពីកម្លាំងកងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង ទើបស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់តែម្តង ។
វត្ថុតាងចាប់យកបាន៖
– ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE6 PLUSH ពណ៌ទឹកមាស
– កាបូបដៃ១ ពណ៌ខ្មៅ មានលុយ១២០$ (ផលនៃអំពើលួច)
– ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល 1AC-7843 (មធ្យោបាយ ជិះប្រព្រឹត្តិបទល្មើស) ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់