ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់ ជិះម៉ូតូមកពីឆ្ងាយ សុំផ្ទះគេសម្រាកបន្តិច ស្រាប់តែដាច់ខ្យល់ស្លាប់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ​២០២០ វេលា​ម៉ោង១៨និង៣០នាទី មានករណីខ្យល់គ បណ្ដាលឲ្យស្លាប់ នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុក​ស្អាងខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សៀង អៀវលី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

តាមការបំភ្លឺរបស់ ឈ្មោះ ស្រ៊ិន ទូច ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ថាជនរងគ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពីទិសខាងត្បូងមកដល់មុខផ្ទះគាត់ រួចសុំសម្រាកកៀនចិញ្ចើមថ្នល់ហើយឈ្មោះស្រ៊ិន ទូច ក៏បានក្រាលតង់ឲ្យជនរងគ្រោះសម្រាកបានមួយសន្ទុះក៏ស្លាប់ទៅ ។

តាមការបំភ្លឺរបស់សាក្សីម្នាក់ទៀតឈ្មោះ ម៉ៅ ជីឡេង ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ នៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ពូរបស់គាត់ហូបស្រាជាប្រចាំ ដោយមានស្រាថ្នាំមួយដបនៅជាប់នឹងម៉ូតូស្រាប់ ។ ក្រោយពីបានទទួលដំណឹងភ្លាម សមត្ថកិច្ច ដោយមានកម្លាំងជំនាញស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

គ្រូពេទ្យសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារខ្យល់គនិង គាំងបេះដូង។ពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីខ្មែរ។

មតិយោបល់