ព័ត៌មានជាតិ

បុរសម្នាក់ រត់ទៅជួយកូនជិតលង់ទឹក បណ្តាលឲ្យរអិលជើងបោកក្បាលនិងថ្មស្លាប់

ព្រះសីហនុ: នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ឃើញកូនរបស់ខ្លួន ជិតលង់ទឹកនោះ ក៏បានស្ទុះទៅជួយ បណ្តាលឲ្យរអិលជើងបោកក្បាលនិងថ្ម ធ្លាក់ចូលទឹកលង់ស្លាប់ នៅក្បាលឆាយ បង្កការភ្ញាក់ផ្អើល នៅខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ឈួន ឈា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងបន្ទប់ជួលជិតរោងចក្រញ៉ូស៊ីន ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានចុះទៅជួយកូនរបស់ខ្លួន ដែលជិតលង់ទឹកនោះ ដោយជួបគ្រោះអកុសលដ៏អាក្រក់ បានដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្ម បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ រួចបានប្រគល់សាកសពជនរគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់