ព័ត៌មានជាតិ

យុវជន៣នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា បានវ៉ាជែងរថយន្តមិនប្រយ័ត្ន ទៅបុករថយន្តមួយទៀត បណ្តាលឲ្យស្លាប់២របួសមួយ

ស្វាយរៀងៈ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់២របួសធ្ងន់មួយ ស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

នៅមុនពេលកើតហេតុ គេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកនិច បានធ្វើដំណើរ ពីលិចទៅកើត លុះបើកបរមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ ដែលមានទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុករថយន្តផ្សេង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយក៏បណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្ដមួយគ្រឿងទៀត ដែលចតចោល ស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប​ន្ទាន់ផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅទីតាំងខាងលើ ដើម្បីពិនិត្យ និងធ្វើការវាស់វែង ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ មិនទាន់ស្គាល់នូវអត្តសញ្ញាណនូវឡើយ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលមកយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់