ព័ត៌មានជាតិ

ក្រៅ​​​ពី​​ផ្កា​ ​កា​ដូ​ ស្រោ​ម​អ​នា​ម័​យ​​ក៏​​​ល​ក់​ដា​ច់​​ណា​ស់​​ផ​ង​ដែ​រ​​ស​ម្រា​ប់​​ថ្ងៃ​​បុ​ណ្យ​​នៃ​​ក្តី​ស្រ​លា​ញ់​​ឆ្នាំ​នេះ​​

​សម្រាប់​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ ក៏ដូចជា​រាល់​ឆ្នាំ​ផង​ដែរ​គឺជា​ថ្ងៃ​សំខាន់​របស់​ពួក​លោក​ខាងលិច​តែ​សម្រាប់​ខ្មែរ​វិញ​ក៏​មិន​ខុស​គ្នា​ដែរ ដោយ​ក្មេងៗ​យុវវ័យ និង​អ្នក​មាន​គ្រួសារ​មួយចំនួន​ក៏​ចូល​ចិត្ត​ធ្វើ​វា​ដែរ ដោយរ​បត់​សល់​ពី​ភាព​យុវវ័យ​គេ​នោះ ដោយ​ម្នាក់​ស្វះស្វែង​យល់​ពី​អត្ថន័យ​នៃ​ក្តី​ស្រា​លាញ់​ដោយ​គិត​ថា​គួរ​ទិញ​ផ្កា​ប៉ុន្មាន​ទង​សម្រាប់​គូស្នេហ៍ ហើយ​ទិញ​ផ្កា​ពណ៌​អ្វី​និង​និង​មាន​អត្ថន័យ​ដូចម្តេច​នោះ​? ខាងក្រោម​នេះ​ជា​ចំណុច​យល់​សម្រាប់​យុវវ័យ ៖
១​ទង អ្នក​ជា​មនុស្ស​តែ​ម្នាក់​គត់​សម្រាប់​ខ្ញុំ​

២​ទង ស្នេហា​រវាង​យើង​ទាំង​ពីរ​នាក់​មាន​ន័យ​ជ្រាលជ្រៅ​ណាស់​

៣​ទង ខ្ញុំ​ស្រលាញ់​អ្នក​

៦​ទង ខ្ញុំ​ជា​របស់​អ្នក​

៧​ទង ខ្ញុំ​ជាប់​ចិត្តនឹង​អ្នក​

៩​ទង ស្នេហា​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក គ្មាន​ព្រំដែន​ទេ​

១០ ទង អ្នក​ជា​មនុស្ស​ពិសេស​សម្រាប់​ខ្ញុំ​

១១​ទង អ្នក​ជា​មនុស្ស​ដ៏​សំខាន់​នៅក្នុង​ឆាកជីវិត​របស់​ខ្ញុំ​

១២​ទង អ្នក​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​

១៣​ទង អ្នក​ជា​មនុស្ស​ដែល​ចាប់អារម្មណ៍​និង​យកចិត្តទុកដាក់​បំផុត​

១៥​ទង សុំទោស​រាល់​អ្វីៗ​ដែល​បាន​ធ្វើ​ខុស សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ផង​

២០​ទង មិន​ផ្លាស់ប្ដូរ​ចិត្ត​ពី​អ្នក​

២១​ទង លះបង់​គ្រប់យ៉ាង​សម្រាប់​អ្នក​

២៤​ទង មិន​អាច​ឈប់​គិត​ពី​អ្នកជា​រៀងរហូត​

៣៣​ទង និយាយ​ពាក្យ​” I LOVE YOU ” និង​ផ្ដល់​ជូន​នូវ​សេចក្ដីស្រលាញ់​ដ៏ អស្ចារ្យ​

៣៦​ទង ចងចាំ​នូវ​អ្វីៗ​ដែល​បាន​សាង​ជាមួយគ្នា​

៤០​ទង ស្នេហា​ខ្ញុំ​មាន​ចំពោះ​អ្នក​ច្រើនជាង​អ្វីៗ​ដែល​ខ្ញុំ​មាន​

៥០​ទង ស្រលាញ់​គ្មាន​ថ្ងៃ​ប្រែប្រួល​

៩៩​ទង ដរាបណា​មាន​ដង្ហើម​នៅតែ​ស្រលាញ់​អ្នក​

១០០​ទង រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល​រហូតដល់​ចាស់​សក់ស្កូវ​

១០១​ទង អ្នក​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​តែ​ម្នាក់​គត់​

១០៦​ទង រៀបការ​ជាមួយ​ខ្ញុំ​ទៅ !

៣៦៥​ទង មិន​អាច​ឈប់​គិត​ពី​អ្នកជា​រៀងរាល់ថ្ងៃ​

៩៩៩​ទង ស្នេហា​អមត​។​
​ក្រៅ​ពី​ការ​យល់​អត្ថន័យ​នៃ​ការទិញ​ផ្កា​ជូន​មនុស្ស​ជា​ទីស្រលាញ់ គេ​សង្កេតឃើញថា កាល​ល្ងាច​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ ម្សិលិមិញ​នេះ​ក្រៅពី​ការទិញ​ផ្កា និង​កាដូរ​ជូន​ដល់​គូ​ស្នេហា គេ​នៅ​ចាប់អារម្មណ៍​រឿង​មួយទៀត នោះ​ស្រោមអនាម័យ​លក់ដាច់​ខុស​ពី​ថ្ងៃ​ធម្មតា​។​
​អ្នក​លក់​ស្រោមអនាម័យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្បែរ​ស្តា​ត​ចាស់​បាន​ប្រាប់​ដល់​គេហទំព័រ ដំណឹង​ថា “​លោក​ពិត​ជា​ចាប់អារម្មណ៍​ណាស់​នៅ​ថ្ងៃទី ១៣ នេះ ដោយសារ​តែ​រកចំណូលបាន​ច្រើន​ពី​ការលក់​ស្រោម ដែល​លក់​ដាច់​ខុសពី​ធម្មតា ។​លោក​បាន​បន្តទៀតថា ស្អែក​នេះ​ជា​ថ្ងៃ បុណ្យ​នៃ​ក្តីស្រលាញ់​នោះ ភាគច្រើន​អ្នក​ដែល​មក​ទិញ​ស្រោម​នោះ​សុទ្ធ សឹង​ជា​យុវវ័យ ដែល​មាន​អាយុ ក្រោម ២០ ឆ្នាំ​”​។​លោក​បាន​មានប្រសាសន៍​បន្ត​ថា យុវវ័យ​ទាំងនោះ​ពិតជា​ភ្លើតភ្លើន​មែន តែ​គាត់​ក៏​បាន​គិតគូរ​ពី ជីវិត​របស់​គាត់​ផងដែរ ដោយ​ការប្រើប្រាស់​ស្រោម​។​
បញ្ជាក់​៖​ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះៗ​ទាក់ទង​នឹង​ការ​ប្រារព្ឋ​ពិធី​បុណ្យ​សង្សារ​៖
Saint Valentine ជា​ឈ្មោះ​បុព្វ​ជិ​ក​ដែល​មាន​កំណើត​នៅក្នុង​ប្រទេស​រ៉ូម នៅក្នុង​រាជ​កាល​អធិរាជ​ClaudiusII​។ នៅក្នុង​ប្រវត្តិ​ជនជាតិ​រ៉ូ​ម៉ាំង ថ្ងៃទី​១៤​កុម្ភះ គឺជា​ថ្ងៃ​ឈប់សំរាក​សំរាប់​គោរព​ដល់​ព្រះមហាក្សត្រ​ត្រិយា​នីរ​បស់​ប្រទេស​នេះ​។ ប្រជាជន​រ៉ូម​ម៉ាំង បានចាត់ទុក​ព្រះរាជា​នីថា ជា​ព្រះ​ជា​ម្ចាស់​តំណាំ​ង អោយ​នារី​ទាំងអស់​នៅក្នុង​ប្រទេស​និង​ជា​ព្រះ​ជា​ម្ចាស់​នៃ​អាពា​ពិពាហ៏ដ៏​ស្រស់បំព្រង​មួយ​។ ពី​ធី​នេះ​ត្រូវបាន​គេ​ធ្វើ​ភ្ជាប់​ជាមួយ​បុណ្យ Lupercalia ជា​បុណ្យ​ធ្វើឡើង​សំរាប់​បណ្តេញ​ឆ្កែចចក​ដែល​តែងតែ​មក​បំផ្លាញ​ដំណាំ​នៅតាម​ឈូង​សមុទ្រ និង​ជា​ពីធិ​មួយ​ដែល​ប្រជាជន​ធ្វើឡើង​សំរាប់​សុំអោយ​ដំណាំ​របស់​គេ​កាន់តែ​ទទួលបាន​ផល​ច្រើន​ជាង​ឆ្នាំ​ចាស់​។​
valentines-day7657587527
​សម័យកាល​នោះ ការរស់នៅ​របស់​កំលោះ និង នារី​ក្រមុំ ត្រូវបាន​គេ​ចែក​អោយ​នៅ​ដាច់​ពីគ្នា​និង​តឹងរឹង​បំផុត​។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ Lupercalia កំលោះ​និង​ក្រមុំ​ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ជួប​គ្នា​។ ស្រី​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងអស់​ត្រូវ​សរសេរ​ឈ្មោះ​របស់​ពួក​គេ​ដាក់​ក្នុង​ដប និង​បណ្តែត​តាម​ទឹក ហើយ​កំលោះៗ​ជា​អ្នក​ចាំ​ទទួល​ដប​ទាំងនោះ​។ អ្នក​ដែល​ទទួលបាន​ដប​ទាំងនោះ​នឹង​ត្រូវ​គូរ​រួប​នារី​ដែល​មានឈ្មោះ​ក្នុង​ដប​។ ជាទូទៅ​ពួកគេ​បាន​ក្លាយជា​គូរ​ស្នេហ៍​នឹង​គ្នា​ហើយ​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បាន​។​

​នៅក្នុង​សម័យកាល​រជ្ជ​កាល​អធិរាជ claudius II ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​សម័យ​បង្ហូរឈាម​។ ដោយសារ​មាន​ការលំបាក​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ប្រជាជន ពិសេស​យុវជន​ចូលរួម​ធ្វើ​ជា​កងទ័ព ព្រះរាជា​រូបនេះ​យល់ឃើញ​ថា​មូលហេតុ​ដែល​ធ្វើ​អោយ​បុរសៗ​មិន​ព្រម​ធ្វើ​ជា​កងទ័ព​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ចាកចេញ​ពី​គ្រួសារ និង​មនុស្ស​ដែល​គេ​ស្រលាញ់​។ ខណៈពេល​នោះ​ព្រះរាជា​បាន​ហាមឃាត់​មិនអោយ​មាន​ការរៀប​អាពាហ៍ពិពាហ៍​និង​ការភ្ជាប់​ពាក្យ​រវាង​កំលោះ និង​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងនោះ​។ ប្រជាជន​មួយចំនួន​ធំ​មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​អធិរាជ​រូបនេះ​បានកំណត់​ឡើយ​។ ដោយសារ​តែ​ដូចនេះហើយ​ទើប​លោក​Valentine បាន​លួច​រៀប​អាពាហ៍ពិពាហ៍​អោយ​គូរ​សង្សារ​មួយចំនួន​ដោយ​សំងាត់​។ មិនយូរប៉ុន្មាន​សកម្ម​ភាព​នេះ​ត្រូវបាន​គេ​ដឹង​។ ស្តេច​Cludius បាន​ចេញ​បទបញ្ជា​អោយ​ប្រហារជីវិត​លោក​Valentine ដោយ​កាត់​យក​របះ​ដូង​របស់​គាត់​នា​ថ្ងៃទី​១៤​ខែ​កុម្ភះ​ឆ្នាំ​២៧០ ដោយ​ចោទ​ពី​បទ​គាំទ្រ​សាសនា​គ្រឹស្ត​ប្រឆាំង​នឹង​វប្បធម​’​របស់​ប្រទេស​។​

​ក្នុងអំឡុងពេល​ឃុំឃាំង លោក​Valentine​បាន​លួច​ស្រលាញ់​កូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​លោក​នៅក្នុង​មន្ទី​ឃុំឃាំង​។ មុន​ពេល​កាត់ទោស​ប្រហារ​ជិវិត លោក​Valentine​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​នារី​ដែល​គាត់​ស្រលាញ់​។ ចុងបញ្ចប់​នៃ​សំបុត្រ​របស់​គាត់​បាន​សរសេរថា From Your Valentine ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃនេះ​។ បន្ទាប់​ពិ​ថ្ងៃ​ដែល​លោក​Valentine​ត្រូវបាន​គេ​ប្រហា​ជីវិត​ពិធី បុណ្យ Lupercalia​ក៏​បាន​មកដល់​។​

​ក្នុង​ពិធី​នោះ មនុស្ស​ដែល​មិន​ជឿ​សាសនា​គ្រឹ​ស្គ​មួយចំនួនធំ​បាន​ចូលរួម​។ ដោយ​ចង់​អោយ​ប្រជាជន​រ៉ូ​ម៉ាំង​មាន​ជំនឿ​លើ​សាសនា​គ្រឹ​ស្គ​កាន់តែខ្លាំង​នោះ អភិបាល​របស់​វិហារ​សាសនា​គ្រឹស្ត បាន​ដាក់បញ្ចូល​ឈ្មោះ​លោក​Valentines​ក្នុង​ដប​បណ្តែត​តាម​ទឹក ជាមួយ​នឹង​ឈ្មោះ​របស់​ស្រី​ក្រមុំ​ជាច្រើន​ទៀត​។ ឈ្មោះ​លោក​Valentines ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅក្នុង​ពិធី​នោះ​ចាប់តាំងពី​ពេលនោះ​មក ហើយ​អភិបាល​គ្រប់គ្រង​ពិធីបុណ្យ​នេះ ក៏​សំរេចចិត្ត​ប្តូរ​ឈ្មោះ​បុណ្យ ឡុ​ផ​រេ​ចាលិា​ទៅ​ជា​បុណ្យ Saint Valentine’s Day ហើយ​ធ្វើ​ឡើង​នៅក្នុង​ថ្ងៃ​ទី​១៤ ដើម្បី​ធ្វើការ​រំលឹក​ដល់​លោក​Valentine ដែល​បាន​រៀបចំ​អាពាហ៏ពិពាហ៏​ដល់គូ​ស្នេហ៏​ដែល​ស្រលាញ់គ្នា​។ ជាមួយ​គេ​នេះ​ផង​ដែរ ការប្តូរ​ឈ្មោះ​បុណ្យ​នេះ​ក៏​ជា​ការបង្ហាញ​ថា ការជ្រើសរើស​ស្រី​ក្រមុំ​អោយ​ដល់​កំលោះ​ជនជាតិ​រ៉ូ​ម៉ាំង​ធ្វើឡើង​ដោយ​លោក​Valentine ដែល​ជា​ព្រះ​នៃ​សេចក្តីស្រលាញ់​។ ចាប់ពី​ថ្ងៃ​នោះ​មក ១៤​កុម្ភះ​ត្រូវបាន​គេ​ប្រារព្វ​ឡើង​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​មិត្ត​យុវវ័យ​មួយចំនួន ហៅថា ថ្ងៃបុណ្យ​សង្សារ​៕​

មតិយោបល់