ព័ត៌មានជាតិ

Update៖ ធ្លាក់បំណែកស៊ីម៉ង់ត៍អាគារទ្រុឌទ្រោមមួយនៅស្តុបBS ចំរថយន្តព្រូសបុគ្គលិកហាងវែងតាEYEHUT ខ្ទេច

ភ្នំពេញ: បំណែកដុំស៊ីម៉ង់ត៍មួយដុំទម្ងន់ប្រមាណជាង១០គីឡូ បានធ្លាក់មកចំរថយន្តព្រូសរបស់បុគ្គលិកហាងវែនតាEYEHUTម្នាក់បែកកញ្ចក់និងខូចខាតដំបូល។

ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចមុខហាង វ៉ែនតា EYEHUT ស្ថិតនៅផ្លូវកម្ពុជាក្រោម ចំណុចស្តុប BS កែងនិងផ្លូវព្រះមុន្នីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ គឺមានរថយន្តម៉ាកព្រូសពណ៌ក្រហម ពាក់ស្លាកលេខ 2BD.8348 របស់ស្ត្រីម្នាក់ដែលជាបុគ្គលិក ហាងវ៉ែនតា EYEHUT មកចតនៅទីនេះជាប្រចាំនៅពេលមកធ្វេីការរាល់ថ្ងៃលុះនៅម៉ោងកើតហេតុ ស្រាប់តែមានបំណែកស៊ីម៉ង់ត៍ ទម្ងន់ប្រមាណជាង១០គីឡូ បានដាច់បាក់ធ្លាក់មកពីជាន់ទី៣នៃអាគារជាន់ ទី៣បណ្តាលឲ្យជង់មុតចំកញ្ចក់រថយន្តធ្លាយខូចខាតបែបនេះតែម្តង ។

ម្ចាស់រថយន្តបានឲ្យដឹងថា គាត់មិនចង់បានអ្វីច្រើននោះទេ គឺគ្រាន់តែចង់ឲ្យម្ចាស់ផ្ទះខាងលើចេញមុខមកដោះស្រាយជួសជុលរថយន្តឲ្យគាត់ជាការស្រេច។

តែទោះជាយ៉ាងនេះក្តីគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃ ដដែលនៅមិនទាន់មានដំណោះស្រាយនៅឡេីយទេ៕

 

មតិយោបល់