ព័ត៌មានជាតិ

ឈ្លោះគ្នារឿងដណ្ដើមកូនស្រីអាយុ ៣ឆ្នាំ ប្ដី ដាល់ប្រពន្ធដួលអុកគូទ ត្រូវសមត្ថកិច្ច នាំខ្លួនចូលប៉ុស្តិ៍

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ០៤កើត ខែស្រាព៍ណ ឆ្នាំជូតទោស័ក.ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង០៨និង២០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ នៅផ្ទះជនសង្ស័យភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ​ត្រូវ​ជាប្រពន្ធឈ្មោះ ហ ល.ណ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។

ជនសង្ស័យប្តីឈ្មោះ ប៊ិន ចាន់ទ្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។

ជនសង្ស័យមើលសភាពដូចជាប្រើសារធាតុញៀនហួសកម្រិត ហើយបានវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ និងឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ រឿងដណ្តើមកូនស្រី អាយុ៣ឆ្នាំ បន្ទាប់មកជនសង្ស័យ ក៏បានដាល់ជនរងគ្រោះមួយដៃចំស្មាខាងស្តាំ បណ្តាលឲ្យដួលអុកគូទ មានរបួសស្នាមហើម។
ដោយទ្រាំនឹងទង្វើដដែលៗ ជាច្រើនលើកច្រើនសារ របស់ជនសង្ស័យកន្លងមកមិនបាន ទើបជនរងគ្រោះ បានប្តឹងទៅប៉ុស្តិ៍ដើមមៀន ឲ្យឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនិតិវិធី៕

មតិយោបល់