ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ឆ្នាំង: នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង១៥នាទីព្រឹក មានករណីមនុស្សលេងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ពិន ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំស្វាយ ។ បានទៅលេងទឹកស្រះនៅចំណុចដំបូកក្រម ។

នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះនិងក្មេងដទៃទៀត បាននាំគ្នាចុះលេងទឹកស្រះខាងលើ ប៉ុន្តែដោយគ្រោះអកុសល ក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទនិងឆ្កួតជ្រូក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព និងធ្វើកំណត់ហេតុ ទៅតាមនីតិវិធី រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកស្រះពិតប្រាកដមែន ហើយក៏ប្រគល់សពជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់