ព័ត៌មានជាតិ

Update៖ សង្ស័យឆ្លងចរន្តអគ្គិសនី បក្លាយជាអណ្តាតភ្លើងឆេះផ្ទះពលរដ្ឋ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

ភ្នំពេញៈ ករណីអគ្គិភ័យមួយ បណ្តាលឲ្យ មានមនុស្សរងរបួស និងរងការខូចខាតជាច្រើន នាវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងផ្ទះលេខ៦បេ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ កុយ វិសុទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាងគំនូ បានឆេះបន្ទប់ឡៅតឿអស់ទាំងស្រុង ក្នុងនោះមានម៉ាស៊ីនព្រីន និងក្រដាសមួយចំនួន។

ជនរងគ្រោះចំនួន ០២នាក់៖
១ ឈ្មោះ កង ដាវីត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ
២ ឈ្មោះ វិសុទ្ធ សម្បតិ្តរាជ ភេទប្រុស អាយុ០២ឆ្នាំ
ផ្ទះទំហំ៤x១៨។

មូលហេតុ៖ ស្ថិតក្នុងការស្រាវជ្រាវ។

ករណីខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង បានមកអន្តរាគមន៍ ប្រើប្រាស់រថយន្តអស់ចំនួន០២គ្រឿង ទើបរលត់ទៅវិញ៕

មតិយោបល់