ព័ត៌មានជាតិ

ចំថ្ងៃស៊យ! កាច់សោរកម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់ទាំង២

ភ្នំពេញ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទប៉ុនប៉ងលួច នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ដែលកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំង បានធ្វើការឃាត់ខ្លួននៅចំណុច ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនទី១/ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២/ឈ្មោះ ប៉ាត់ សុធារ៉ា ហៅ ព្រែក អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំវិហារចាម ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមានម៉ូតូ១គ្រឿងម៉ាក Zoomer X ពណ៏ខ្មៅ លេខតួ និងលេខម៉ាសុីន 46272 ពាក់ស្លាកលេខ ភ្នំពេញ 1HN 9392, សោរដែកអក្សរT លេខ8 សំរាប់កាច់សោរកម៉ូតូចំនួន០១ និងដែកសំប៉ែតចុងស្រួចសំរាប់កាច់សោរកម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់