ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ឆ្នាំង: កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ (វិធានការត្រួតពិនិត្យរដ្ឋបាល) ពីបទប្រើប្រាស់គ្រឿងញៀន កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

ជនសង្ស័យទី១- ឈ្មោះ ភឿន សិរីវិសាល ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់សង្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២- ឈ្មោះ ម៉ាន់ សុគុន្ធា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និង៣- ឈ្មោះ ជា វុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្លុង ឃុំរកាត ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន កំពុងកសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី៕

មតិយោបល់