តាកែវៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុសអាយុ១៦ខែម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអធ័ម ខណៈម្តាយជាប់រវល់ធ្វើត្រី ហើយបានដើរចុះទៅលេងទឹកស្រែក្បែរផ្ទះ ។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១០និង១៥នាទី ទៅម៉ោង១០និង៣០នាទី នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្មេងរងគ្រោះឈ្មោះ ជឹម វីរៈ អាយុ១៦ខែ និងម្តាយឈ្មោះ ឯម ស្រីនាង អាយុ៣៥ឆ្នាំ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវដោយមានការបំពីម្តាយជនរងគ្រោះ និង គ្រូពេទ្យ មេភូមិ ធ្វើការពិនិត្យពុំឃើញមានរបួសស្នាម នៅលើខ្លួនសពទេ ផ្នែកជំនាញសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ជឹម វីរៈ ពិតជាលង់ទឹកស្លាប់មែន៕
មតិយោបល់