ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាសិស្សសាលានិងអ្នកដឹកអីវ៉ាន់អនឡាញករណីឆក់ទូរសព្ទ័…

ភ្នំពេញ:នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ក្នុងចំណោមបក្សពួកចំនួន០៤នាក់ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៣២ ក្រុម១២ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ អ៊ុង ចាន់វិច្ឆិកា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ ជំនួយការ។ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ហ៊ុយ សាមឺឌី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៦អឺ០ ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ឈ្មោះ សៅ ដេវីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភស្តុតាងចាប់យក៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រម៉េក ពណ៌ ស្វាយ។ សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រម៉េក ពណ៌ ស្វាយ។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់