ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តបើកលឿន បុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស ៣នាក់រងរបួស នៅក្រុងប៉ៃលិន

ប៉ៃលិនៈ យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង១៥នាទីថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ មួយករណី កើតឡើងនៅចំណុចជិតដីឡូដ៍ ភូមិចំការការហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឲ្យមនុស្សរបួសចំនួន ០៣នាក់ (ធ្ងន់ម្នាក់) និងខូចខាតម៉ូតូធ្ងន់០១គ្រឿង និងរថយន្តស្រាល ០១គ្រឿង ។

មូលហេតុ បណ្តាលមកពីកត្តាមនុស្ស បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

អ្នកបើកបររថយន្តឈ្មោះ ឡម គឹមលី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរបុគ្គលិក្រុមហ៊ុន មិនរងរបួស បើកបររថយន្តម៉ាក ឆែរ៉ូឡែតខូឡូរ៉ាដូរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-1372 ខូចខាតស្រាល ។

អ្នកបើកម៉ូតូឈ្មោះ ប៊ូ ហាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបរតាំងស៊ូ (បរថ្មី) សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរកសិករ របួសធ្ងន់ បើកបរម៉ូតូម៉ាក ហុងដាទ្រីម ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ ប៉ៃលិន 1B-3096 ខូចខាតធ្ងន់ ។ ចំណែកអ្នករួមដំណើរឈ្មោះ ដួង រាសី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរកសិករ របួសស្រាល និងឈ្មោះ ហាច ចិត្ត ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរកសិករ របួសស្រាល។

ចំពោះម៉ូតូមានកញ្ចក់ តែមិនពាក់មួកសុវត្ថិភាពទាំង៣នាក់ ។

បច្ចុប្បន្នករណីនេះ កម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការវាស់វែង យកសម្ភារៈវត្ថុតាង មកកាន់អធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕

មតិយោបល់