ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តបុកម៉ូតូនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣នឹង៣០នាទី នៅលើផ្លូវជាតិលេខ44(135-136)ត្រង់ចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ មានរថយន្តមួយគ្រឿងម៉ាក Hyundai ក្បាល ពណ៌ ស ទ្រុង ពណ៌ ស-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7670 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ធ្វើដំណើរទិសដៅពីលិចទៅកើតលុះទៅដល់ចំណុចខាងលើបានបើកទៅបុកម៉ូតូ មួយគ្រឿងម៉ាកហុងដា C90 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡេង ធា ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់)រស់នៅភូមិអង្គសណ្តាន់ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឱ្យស្លាប់មនុស្ស 01នាក់ប្រុស(អ្នកបើកបរម៉ូតូ ហើយបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី) ចំពោះវត្ថុតាងទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់