ព័ត៌មានជាតិ

ស្លាប់ម្នាក់របួសធ្ងន់ ២នាក់ នៅឃុំកក់

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវក្រាលកៅស៊ូរពីស្លាបលែងទៅព្រៃបាក្រុង នៅចំណុចភូមិព្រេច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងម៉ូតូនិងម៉ូតូបើកបរស្របទិសគ្នា។

មានម៉ូតូ០១គ្រឿងម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CX-9157 បើកបរដោយឈ្មោះ សួន វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់)បើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើតលុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកអ៊ិចសង់ទ័ គ្មានស្លាកលេខ បើកដោយឈ្មោះ គង់ សុខគា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ របួសធ្ងន់ ឌុបបងប្អូនជីដូនមួយ០១នាក់ពីក្រោយឈ្មោះ ចេវ ចាន់ ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ:ដូចខាងក្រោម៖
-ស្លាប់មនុស្ស០១នាក់ ប្រុស
-របួសធ្ងន់មនុស្ស០២នាក់ ប្រុស
-ខូចខាតម៉ូតូ០២គ្រឿង ធ្ងន់
ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកវត្ថុតាងទាំង០២ខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ៕

 

មតិយោបល់