ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្ត ឆក់ស្លាប់ភ្លាមៗ

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងឃ្លាំងកំពុងសាងសង ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានករណីបុរសម្នាក់ ត្រូវបានខ្សែភ្លើងឆ្លងចរន្ត ឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ជនរងគ្រោះឈ្មោះ ម៉ូ រ៉ារដ្ឌា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករផ្សាដែក ស្នាក់នៅឃ្លាំងកើតហេតុ មានស្រុកកំណើត ក្នុងភូមិត្រើយត្រឹង ឃុំព្រៃកអំបឹល ស្រុកស្អាង ខេត្តកណ្ដាល។

មូលហេតុ៖ ជនរងគ្រោះ បានកាន់ជណ្តើរទប់ឲ្យកម្មករ ២នាក់ទៀត ឡើងទៅលើដំបូលផុត រួចជនរងគ្រោះ ដកជណ្ដើដែកដាក់ផ្ដេក តែទប់មិនជាប់ បណ្ដាលឲ្យដួលលើរបង ដែលចិនរាយខ្សែភ្លើង (មានចរន្ត) បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗតែម្ដង៕

មតិយោបល់