ព័ត៌មានជាតិ

សូមបងប្អូនកុំភ្ញាក់ផ្អើល! ព្រឹកនេះ មានការធ្វើសមយុទ្ធពន្លត់អគ្គិភ័យទ្រុងទ្រាយធំ នៅតំបន់ជុំវិញបរិវេណផ្សារទំនើបអ៊ីអនម៉លសែនសុខ

ភ្នំពេញ: យោងតាមផផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលជាតិ បានជូនដំណឹង សូមឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណ:ជនទាំងអស់ ដែលរស់នៅក្បែរតំបន់ជុំវិញបរិវេណផ្សារទំនើបអ៊ីអនម៉លសែនសុខ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កុំមានការភ្ញាក់ផ្អើល។

ដោយសារនឹងមានការធ្វើសមយុទ្ធពន្លត់អគ្គិភ័យទ្រុងទ្រាយធំ ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង០៨ និង០០ដល់ម៉ោង០៩ និង០០នាទីព្រឹក នៅក្នុងបរិវេណផ្សារទំនើប
អ៊ីអនម៉លសែនសុខ។ សូមអរគុណ!!!

មតិយោបល់