ស្វាយរៀងៈ លោក អធិការរងក្រុងស្វាយរៀងបានប្រាប់ Post News ថាកាលពីវេលាម៉ោង ៤និង១៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន តេង ឡាយ បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿង ដែលកំពុងបើកបរដោយមន្ត្រីកងរាជអាវុធហត្ថស្រុករំដួលម្នាក់ បណ្តាលឲ្យដួលរងរបួស ចំណែករថយន្តបានជ្រុលក្បាលទៅបុកផ្ទប់ជាមួយនឹងស្លាកប៉ាន់ណូ ដែលនៅនឹងចិញ្ចើមផ្លូវពេញទំហឹង បត់ក្បាលមកម្ខាង រងការខូចខាតយ៉ាងដំណំតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕
មតិយោបល់