ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ភ្ជាប់ចរន្តអគ្គិសនីនៅទួលគោក ម៉ោង១១នេះ

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានអះអាងថា នឹងតភ្ជាប់ចរន្តអគ្គិសនីឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១១ព្រឹកនេះ បន្ទាប់ពីបានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី កាលពីវេលាម៉ោង៨៖៤៧នាទី នៅខណ្ឌទួលគោល។

អគ្គិសនីកម្ពុជា ចេញផ្សាយនៅតាមហ្វេសប៊ុកឲ្យដឹងថា “នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ2016 វេលាម៉ោង08:47នាទី សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ បន្ទប់ភ្លើងលេខ492-F2 ដែលស្ថិតនៅ ផ្លូវលេខ291 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ”

ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ ត្រូវបានបញ្ជាក់ថា បណ្តាលមកពីដាច់ខ្សែបណ្តាញតង់ស្យុងទាប (LV)។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង១១ព្រឹកនេះ៕

13423875_743240245818517_8975797244317050348_n13423986_743240242485184_2337767808060402160_n

មតិយោបល់