ភ្នំពេញៈ កម្លាំងព្រហទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញ បានធ្វើការសហការគ្នាជាមួយនឹងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានចុះបិទទីតាំងក្លឹបហ្គោលឡាញ ដោយឃាត់ខ្លួនក្មេងៗ និងយុវជនចំនួន ២៨២នាក់។
ប្រតិបត្តិការនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ត្រង់ចំណុចក្លឹបហ្គោលឡាញ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ដោយមានការដឹកនាំដោយផ្ទាល់ពីលោកវីរៈសេនីយ៍ឯក ប៊ុត សត្យា ប្រធានាការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញ រួមទាំងបានសហការ ជាមួយកម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះបិទទីតាំងខាងលើ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា ក្លឹបហ្គោលឡាញ កំពុងបើកដំណើរការយ៉ាងសេរី ដោយមានក្មេងស្ទាវជាច្រើន ជិះម៉ូតូដេញគ្នា គ្មានសណ្តាប់ធ្នាប់ ទើបកម្លាំងជំនាញ បានចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានក្មេងៗយុវជនទាំងអស់ សរុប២៨២ នាក់ ក្នុងនោះមានស្រី៧០នាក់ និងប្រុស១៦៩នាក់ ថែមទាំងឃាត់មេការ និងបុគ្គលិកចំនួន៤៣នាក់ យកទៅកាន់សង្នការរាជធានីភ្នំពេញ។
ករណីក្នុងចំណោមពួកគេ មិនមានអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន សមត្ថកិច្ចនឹងធ្វើការទាក់ទង់ឪពុកម្តាយ មកធានា តែបើមានពាក់ព័ន្ធ នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់។
ក្រោយកើតហេតុខាងលើ យុវជនទាំងអស់ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្តោះអាសន្ន នៅសង្នការរាជធានីភ្នំពេញ៕
មតិយោបល់