ព័ត៌មានជាតិ

ការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងករណីចោរកម្មលួចម៉ូតូដោយកាច់បំបែកសោរក

ព្រះសីហនុ:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៤​ ខែកក្តដា​ ឆ្នាំ២០២០វេលា​ម៉ោង៤:០០នាទី ទៀបភ្លឺ មានករណីចោរកម្ម(លួចកាច់បំបែកសោរកម៉ូតូ)មួយកើតឡើង។ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់បំបែកសោរក​ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ1U-7523 ដែលជនរងគ្រោះចតទុកក្នុងរោងការដ្ឋានសំណង់ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង–ខេត្តព្រះ សីហនុ រួចជិះគេខ្លួនបាត់ ។

*-បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី២៧.០៧.២០២០ ទើបកម្លាំងសមត្ថកិច្ចយើងបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ព្រមទាំងជនសមគំនិតទទួលផលសរុប៦នាក់ (ស្រី១នាក់) ជាបន្តបន្ទាប់ព្រមទាំងធ្វើការដកហូតបានម៉ូតូ១២គ្រឿងជាផលនៃអំពើចោរកម្ម ។

*-ជនសង្ស័យទាំង៦នាក់៖
១–ឈ្មោះ ចេង មករា ហៅ ព្រិច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់១ក្រុង–ខេត្តព្រះសីហនុ (ជនសកម្មក្នុងការប្រព្រឹត្តិបទល្មើស) ។
២–ឈ្មោះ ស៊ាម កី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ (ជនសកម្មក្នុងការប្រព្រឹត្តិបទល្មើស) ។
៣–ឈ្មោះ ខេង ស្រីលីន ហៅ ញិន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ(បក្ខពួក) ។
៤–ឈ្មោះ កង ឧត្តម ហៅ ឡឹង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លកទូរស័ព្ទ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ(ទទួលផលនៃអំពើលួច) ។
៥–ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លាងម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ (ទទួលផលនៃអំពើលួច) ។
៦–ឈ្មោះ អឿន រ៉ាដូ ហៅ ណូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ(ទទួលផលនៃអំពើលួច) ។

*-វត្ថុតាងចាប់យកបាន៖
–ម៉ូតូជាផលនៃអំពើលួច១២គ្រឿង៖
១–ម៉ាក អាសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ បិតតែមពណ៌ស
២–ម៉ាក ZOOMER X ពណ៌ក្រហម–ខ្មៅ
៣–ម៉ាក ZOOMER X ពណ៌ស–ទឹកក្រូច
៤–ម៉ាក ZOOMER X ពណ៌ក្រហម–ស
៥–ម៉ាក ស្កុបពីរ ពណ៌ស បិតតែមពណ៌ផ្ទៃមេឃ
៦–ម៉ាក ស្កុបពីរ ពណ៌ខ្មៅ បិតតែមពណ៌ក្រហម
៧–ម៉ាក NEXT ពណ៌ស–ខៀវ
៨–ម៉ាក NVX ពណ៌ខ្មៅ
៩–ម៉ាក NVX ពណ៌ខ្មៅ បិតតែពណ៌ទឹកក្រូច
១០–ម៉ាក BEAT ពណ៌ក្រហម–ខ្មៅ
១១–ម៉ាក វីនន័រ ពណ៌ខ្មៅ
១២–ម៉ាក ស៊ីរ៉ុស ពណ៌ខ្មៅ ។
–ផ្លាកលេខម៉ូតូ ៦សន្លឹក
–សោរច្នៃកាច់បំបែកសោរកម៉ូតូ១ដើម
–សោរខ្សៀសម្រាប់តសោរច្នៃកាច់បំបែកសោកម៉ូតូ១ដើម
–ទួលរឺវីស២ដើម
–កាំប៉ិត ១ដើម
–ផ្លែកាំប៉ិត ១ប្រអប់
–កញ្ចក់ម៉ូតូ ២គូរ
–ដបទឹកសម្រាប់ប្រើប្រាស់គ្រឿងញៀន១
–ដែកកេះសម្រាប់ប្រើប្រាស់គ្រឿងញៀន២
–លិខិតឆ្លងដែន១ក្បាល
–ខោអាវមួយកំប្លេ(ផ្លាស់ប្តូរពេលធ្វើសកម្មភាព)
–សម្ភារ:ផ្សេងៗមួយចំនួនទៀត។

ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕

មតិយោបល់