ភ្នំពេញៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី មានករណីមនុស្សស្លាប់ម្នាក់ កើតឡើងត្រង់ចំណុចតាមផ្លូវសហព័ន្ធរស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពមិនស្គាល់អត្តសញ្ញាណ(ជនអណាថា) ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជនជាតិខ្មែរ ។
តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយការជំងឺគាំងបេះដូង ករណីនេះ ត្រូវបានសមត្ថកិច្ចយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ៕
មតិយោបល់