Post News Media ព័ត៌មានជាតិ កក្រើកទៀតហើយ!...

កក្រើកទៀតហើយ! សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបក្លឹបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង ឃាត់ខ្លួនមនុស្ស៦២នាក់ ដែលមកជក់និងលក់គ្រឿងញៀនក្នុងក្លឹប

ព្រះសីហនុ: កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង មួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យចំនួន៦២នាក់ កាលពីវេលាម៉ោង១២ និង១៥នាទីយប់ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៦២នាក់ មានម្នាក់ជាម្ចាស់ទីតាំង , ម្នាក់ជាមេការ និងម្នាក់ជាអ្នកលក់គ្រឿងញៀន ។ ក្រៅពីនោះនៅសល់៥៩នាក់ទៀតជាភ្ញៀរដែលចូលមកជក់គ្រឿងញៀន។

ដកហូតបាន ម្សៅក្រាម ពណ៌សថា្ល សង្ស័យជាសារធាតុញៀន ចំនួន២២កញ្ចប់តូច និង១កញ្ចប់ធំ , បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ , ថ្នាំញៀនកេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប, ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច និងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធតាមផ្លូវច្បាប់បន្តទៀត៕