ព័ត៌មានជាតិ

បុរសសន្តិសុខក្រុមហ៊ុនឡាយអិនម្នាក់ ផឹកស្រាថ្នាំរហូតក្អួតឈាមតាមមាត់ ដេកស្លាប់ក្នុងបុរីមួយកន្លែង

ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៥នាទីព្រឹក នៅចំណុចក្នុងបុរីមួយកន្លែង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ដេកស្លាប់។

ជនរងគ្រោះឈ្មោះ ទិត្យ ទូច ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឡាយអិន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើត ភូមិជីខ្នា ឃុំជីខ្នា ស្រុកត្រាំង ខេត្តតាកែវ ។

ដំណើររឿង៖ ជនរងគ្រោះជាមនុស្សញៀនស្រា ហើយផឹកស្រាថ្នាំជាប្រចាំ មុនពេលកើតហេតុឃើញជនរងគ្រោះផឹកស្រាថ្នាំ នៅកន្លែងធ្វើការ លុះមកដល់វេលាខាងលើ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងសភាពក្អួតឈាមតែម្ដង។

សន្និដ្ឋាន៖ តាមការពិនិត្យរបស់កម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ដ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកគ្រូពេទ្យតុលាការគឺ ជនរងគ្រោះស្លាប់បណ្ដាលមកពីមានជំងឺថ្លើមធ្ងន់ធ្ងរ (មិនពាក់ព័ន្ធករណីឃាត់កម្មឡើយ)។

បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ់៕

មតិយោបល់