ព័ត៌មានជាតិ

កុងត្រារបស់ Rudiger ចាប់ផ្តើមមានបញ្ហាខណៈក្លឹបយក្ស៣ចាប់អារម្មណ៍

បរទេស៖ យោងតាមការចេញផ្សាយដោយ The Bild នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានឈានទៅដល់ការយល់ព្រមពៀងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea ហើយក្នុងលក្ខខណ្ឌពាក្យសម្តីជាមួយនឹងគ្នាប៉ុណ្ណោះមុនពេលដែលអ្វីៗត្រូវបានចុះហត្ថលេខាជាផ្លូវការ។

ទោះបីជាយ៉ាងណាក្តីកុងត្រានេះកំពុងប្រឈមមុខទៅនឹងការបោះបង់ចោលទៅវិញក្រោយពេលដែលបញ្ហាថ្មីៗចុងក្រោយនេះរបស់ក្លឹបនិងជាពិសេសការប្រកាសទិញលក់ក្លឹបទៅឲ្យម្ចាស់ក្លឹបថ្មីនៅមិនទាន់បានសម្រេចនៅឡើយនោះ។

ក្លឹបធំៗនៅអង់គ្លេសនិងអេស្បាញផងកំពុងចាប់អារម្មណ៍កុងត្រារបស់កីឡាករ Rudiger រូបនេះដែលមានទាំងបិសាចក្រហម Man UTD, Real Madrid និងសូម្បីតែក្លឹប PSG ផងដែរ។

គួរឲ្យដឹងដែរថាទណ្ឌកម្មប្រឆាំងទៅនឹងប្រធានក្លឹបជនជាតិរុស្សីលោក Abrahimovic បានធ្វើឲ្យក្លឹបមិនអាចបន្តកុងត្រាថ្មីមិនអាចដោះដូរកីឡាករថ្មីព្រមទាំងលក់សំបុត្រឬរកប្រាក់ចំណូលទៀតផងនិងត្រូវរងចាំរហូតដល់មានការទិញលក់ក្លឹបជូនម្ចាស់ក្លឹបថ្មីជាមុនសិន៕

មតិយោបល់