ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿង បុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងមនុស្ស២នាក់ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះ បានបើកបរដែលទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើង២នាក់ ។ ភ្លាមៗនោះដែរ ជនរងគ្រោះ ត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ នៅឯមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បានបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ ។ នៅក្នុងរថយន្តនោះ គេឃើញអាវជាមន្ត្រីនគរបាលពាក់សក្តិ៤កន្លះ ។
ជនរងគ្រោះខាងលើ មិនទាន់ស្គាល់នូវអត្តសញ្ញាណនោះទេ ដោយជិះម៉ូតូមួយគ្រឿងម៉ាក Zommer x ផ្លាកលេខកំពត 1k-9525 ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង យកវត្ថុតាងទាំងពីរទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់