ព័ត៌មានជាតិ

Update៖ ប្រធានផ្នែករោងចក្រម្នាក់ ត្រូវរថយន្តបុកស្លាប់ ឪពុកទើបតែមរណភាព ៦ខែ បន្សល់ទុកកូន និងប្រពន្ធឲ្យនៅកំព្រា

ភ្នំពេញ: នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្តាញផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។

១/ម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស) ពាក់ផ្លាកលេខ ភ្នំពេញ 1HI-4409 អ្នកបើកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។
-អ្នករួមដំណើរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ) ។
២/ភាគីរថយន្តម៉ាក HINO ពណ៌ស្លែប្រភេទរថយន្តសណ្តោង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-0846 កន្ទុយសណ្តោងពាក់ផ្លាកលេខ ភ្នំពេញ 4A-0657 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់