ព័ត៌មានជាតិ

ករណីរថយន្តបុករះ បណ្តាលឲ្យម៉ូតូជាច្រើនគ្រឿង រងការខូចខាត ​និងមនុស្សរបួសជាច្រើននាក់

ភ្នំពេញ: (ព័ត៌មានបឋម) កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង មានរថយន្តមួយគ្រឿងបើកបុករះ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសនិងម៉ូតូជាច្រើនគ្រឿង រងការខូចខាត បង្កការភ្ញាក់ផ្អើល ស្ថិតនៅតាមបណ្ដោយផ្លូវ២៧៣ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយបន្ត ៕

មតិយោបល់