ភ្នំពេញៈ រថយន្តCANTER ដឹកឥដ្ឋបើកលឿនបែកកង់រេឡើងទ្រូងផ្លូវក្រឡាប់ផ្ងារជើងលើ មហាវិថីឈ្នះឈ្នះចាក់ឥដ្ឋពេញផ្លូវ។ ហេតុការណ៍នេះ បាន កើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតចំណុចមុខវិមានឈ្នះឈ្នះ លើកំណាត់មហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្ត មួយគ្រឿងខាងលើម៉ាក CANTER ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3A-2170 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងខាងលើ បាន បើកតាមបណ្តោយមហាវិថីឈ្នះទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់មុខខាងឆ្វេង បណ្តាលឲ្យរថយន្តរេមកឆ្វេងដៃឡើងសួនទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ឥដ្ឋរាយពេញផ្លូវ ចំណែកតៃកុងរងរបួសស្រាលខូចខាតដីលើទ្រូងផ្លូវ និងរថយន្តព្រមទាំងឥដ្ឋប្រហែល ១០ភាគរយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ ជំនាញមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានី រង់ចាំដោះស្រាយជាក្រោយ៕
មតិយោបល់