ព័ត៌មានជាតិ

សមត្ថកិច្ចចុះបិទហាងបៀរហ្គាឌិន ដែលលួចបង្កប់ខារ៉ាអូខេចំនួន ៣កន្លែង នៅក្រុងសៀមរាប

សៀមរាប: នៅពេលរាត្រីថ្ងៃច័ន្ទ ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
ក្រោមបទបញ្ជារបស់គណ:បញ្ជាការឯកភាពខេត្ត ក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ បានចូលរួមសហការជាមួយមន្ទីទរសចរណ៍ខេត្តនិង អង្គភាពពាក់ព័ន្ធ ខេត្ត ក្រុង ចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន០៣ កន្លែងដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបក្នុងនោះមាន៖
១- ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកជាក់ស្ដែងនិងបង្កប់KTV)
២- ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកជាក់ស្ដែងនិងបង្កប់KTV)
៣- ស្នាដៃម៉ែក្មេក៥ (បង្កប់KTVដែរ តែយប់មិញជាក់ស្ដែងអត់បើកទេ)

លទ្ធផល:
– ហាងម្លប់ជ្រៃត្រជាក់ចិត្ត និងម្លប់ដូងពិភពព្រិលថ្មីត្រូវតែផ្អាកអាជីវកម្ម និងត្រូវសុំច្បាប់បើកភោជនីយដ្ឋានបែបធម្មតា។
– ហាងម៉ែក្មេក៥ មានអាជ្ញាប័ណ្ណភោជនីយដ្ឋានតែផុតសុពលភាព។ ដូច្នេះអនុញ្ញាតឲ្យបន្តបើកតែត្រូវសុំបន្តអាជ្ញាប័ណ្ណភោជនីយដ្ឋានបែបធម្មតា៕

មតិយោបល់