ព័ត៌មានជាតិ

ឌ្រីមសង់បើកបញ្ច្រាស ទៅបុកម៉ូតូធូដេ របួសធ្ងន់សងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់ បែកភ្នែកខាងស្តាំដូចគ្នា។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភបព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើកម៉ូតូសេ១២៥មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q-6449 បើកបញ្ច្រាសទិសដៅ ទៅបុកជាមួយម៉ូតូធូដេ ដែលបើកលើផ្លូវអថិភាព បណ្តាលឲ្យរងរបួសទាំងសងខាង។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:៕

មតិយោបល់