ព័ត៌មានជាតិ

ឆក់ទៀតហើយ! នៅខណ្ឌទួលគោក

ភ្នំពេញ: ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ការបូបពីស្រ្តី២នាក់ម្ដាយកូន កំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទី ល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ហៅថាសាលាពៅអ៊ុ ផ្លូវ២៨៩ សង្កាត់បឹងកក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានស្រ្តី២នាក់ម្ដាយនិងកូនបានជិះម៉ូតូម៉ាក់និច ពណ៌ស តាមបណ្ដោយផ្លូវ២៨៩ ខណ:មកដល់ចំណុចមុខសាលាបឋមសិក្សាទួលគោក ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០១៧ និងម៉ាក់ឡែត ពណ៌ស គ្មានស្លាកលេខទាំង២ បានធ្វើសកម្មភាពឆក់ការបូប ពីស្រី្ត២នាក់ម្ដាយកូន បានសម្រេច ហើយបណ្ដាលឲ្យដួលម្ដាយរបួសធ្ងន់និងកូនរបួសស្រាលអស់មុខ១ចំហៀងខាងស្ដាំ។

ក្រោយកើតហើយហេតុស្រ្តីរងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ។ រួចនឹងមកដាក់ពាក្យបណ្ដឹងតាមក្រោយ៕

មតិយោបល់