ក្លិបបិសាចក្រហមនឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Britannia Stadium ដើម្បីសាងឈ្មោះសារជាថ្មី បន្ទាប់ពីរងការបំបាក់ពីអ្នកជិតខាង Man City ។
លទ្ធផល 2-1ដែលជាលទ្ធផលចាញ់ក្លិប Man City ដែលជាអ្នកស្ថិតនៅក្នុងលំដាប់ទី ២ នៃតារាង Premier League ។នេះជាលើកទី២ ហើយដែលពហុកីឡដ្ឋាន Old Traford រងការបំបាក់ នៅរដូវកាលនេះ។
ទោះជាចាញ់មេឃខៀវ មួយប្រកួតនេះមែនពិត តែក្លិប បិសាចក្រហម នៅតែមានពិន្ទុលើស ក្លិបមេឃខៀវ រហូតដល់ទៅ ១២ ពិន្ទុ ដែលជាពិន្ទុនៅតែកប់តារាងដដែលនោះ ។ម្យ៉ាងវិញទៀតលោក Sir Alex Ferguson នៅមិនទាន់ដួលរលំទឹកចិត្តនៅឡើយនោះទេ។
ចំណែក Stoke City ដែលត្រូវជួបជាមួយនឹង ក្លិបបិសាចក្រហម នៅថ្ងៃទី ១៤ ខែ មេសា វេលាម៉ោង១៤:០៥ នាទី ដែលត្រូវនឹងម៉ោងនៅកម្ពុជាម៉ោង ៩ និង ០៥ នាទី ។ Stoke City ប្រកួតចុងក្រោយកាលពីថ្ងៃទី ៦ ខែ មេសាកន្លងទៅនេះ ចាញ់ Aston Villa ក្នុងលទ្ធផល 3-1 ដោយមានពិន្ទុត្រឹមតែ ៣៤ តែប៉ុណ្ណោះ។
លោក Tony Pullis ដែលជាអ្នកគ្រប់គ្រងក្លិប Stock City នឹងទទួលរងការបំបាកពីក្លិបបិសាចក្រហមម្តងទៀត នៅថ្ងៃ អាទិត្យនេះ ។កាលពីខែ តុលា កន្លងទៅនេះ ក្លិប Stock City បានរងការបំបាក់ពីក្លិប បិសាចក្រហម ដោយលទ្ធផល 4-2 ដែលជាគ្រាប់បាល់រកបាន ២ គ្រាប់ដោយកីឡាករ Rooney នោះ។
សម្រាប់រាត្រីថ្ងៃ អាទិត្យនេះដែរ ទោះបីជាក្លិប Stoc City ជាម្ចាស់ផ្ទះមែនពិត តែមិនប្រាកដថា ឈ្នះក្លិប បិសាចក្រហមបានឡើយ ដោយអាចនឹងចាញ់ក្នុងលទ្ធផលមួយប្រកៀកប្រកើយជាទីបំផុតពោលគឺលទ្ធផល 2-1 អាចនឹងថាបាន៕
មតិយោបល់