ផ្ទះ ព័ត៌មានជាតិ សង្ស័យស្រវឹងស...

សង្ស័យស្រវឹងស្រា តារាសម្ដែងម្នាក់ បើករថយន្តបុកបង្គោលភ្លើង នៅខណ្ឌសែនសុខ

0

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិត
តាមបណ្តោយផ្លូវ២០០២ នៅចំណុចក្រោយផ្សារទឹកថ្លា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Luxus RX400h ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2B-0018 បើកបរដោយតារាសម្ដែងម្នាក់ឈ្មោះ លឹម ជាឡាយ ធ្វើដំណើរពីកើតទៅលិច សង្ស័យស្រវឹងស្រា ស្រាប់តែបើកមកដល់ចំណុចកើតហេតុ រេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតរថយន្ត ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់