ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូពីស្រុកថ្មគោល ទៅជាប់អន្ទាក់នគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

បាត់ដំបង: នៅថ្ងៃពុធ ៩កើត ខែស្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់ ណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល ដឹកនាំសហការមួយ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចម៉ូតូ មួយគ្រឿងពីមូលដ្ឋានស្រុកថ្មគោល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចនគរបាលស្រុកថ្មគោល ទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ គង់ សុខ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបាត់ដំបង ប្តឹងពីករណីចោរលួចយក ម៉ូតូរបស់ខ្លួន ដែលទុកនៅខាងក្រោយផ្ទះ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ក្នុងករណីនេះជនរងគ្រោះ មានការសង័្សយទៅលើឈ្មោះ សន រដ្ឋា ហៅ តឿ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានជាមួយគ្នា ជាអ្នកប្រព្រឹត្តិ ហើយម៉ូតូដែលបាន បាត់បង់ទៅនោះគឺ ម៉ូតូម៉ាក Honda C១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1O-5 082 លេខតួលេខ ម៉ាស៊ីន ND125 ME 8862559 ។

នៅពេលទទួលបានពាក្យបណ្តឹងនេះ និងឆ្លងតាមរយ:កិច្ចប្រតិបត្តិការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យរួចមក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានធ្វើការ ឃាត់ខ្លួនជនសង្ស័យខាងលើ ក្នុងពេលដែលជនសង័្សយរូបនេះ កំពុងជិះម៉ូតូរបស់ជនរងគ្រោះ នៅចំណុចច្រកតំបន់បឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោ ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចនគរបាលដកហូតបាន ម៉ូតូម៉ាក Honda C១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1O -5082 កាំបិតផ្លែដែកដងដែកចំនួន០១ដើមប្រវែ ង០,៧០ សង់ទីម៉ែត្រ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កូនថង់តូច ។

នៅថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ជនសង័្សយ និងវត្ថុតាងមកដល់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនទៅជនរងគ្រោះ ដើម្បីបានប្រើប្រាស់វិញហើយ ៕

មតិយោបល់