ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុក​រថយន្តឈប់លើទ្រូងផ្លូវ បណ្តាលឲ្យ​រង​របួសធ្ងន់ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យព្យាបាល​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​បុក​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ត្រង់​ចំណុច​មុខ​ការិយាល័យ​អប់រំ​ស្រុក​ ក្នុងភូមិ​ស្ទឹង​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មានឈ្មោះ​ ហែម​ ឡា​វី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាត់​បោះ​ ឃុំ​តា​ផូ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ ធុន​សេ​ 125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​ 1G.4080​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ មក​ដល់​កន្លែង​កើតហេតុ​ បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​ដឹក​ដំឡូង​មី​ ក្នុង​ទិស​ដៅ​ស្របគ្នា​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D.5791​ បើកបរ​ដោយ​ឈ្មោះ​ ហាក់​ គុយ​ ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​ កោះ​រៀម​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ខណៈ​ឈប់​រថយន្ត​នៅ​លើ​ទ្រូងផ្លូវ​ ចុះ​ទៅ​ហូប​បាយ​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ ជប៉ុន​ នៅ​ស្រុក​មង្គល​បូ​រី​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​ខាងលើ​ បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​គ្មាន​ភ្លើង​បំភ្លឺ​ ប្រើ​ភ្លើង​ពិល​ពាក់​ក្បាល​ រថយន្ត​ឈប់​នៅ​លើ​ទ្រូងផ្លូវ​ (​មាន​ភ្លើង​បំភ្លឺ​ )​ ៕

មតិយោបល់