ភ្នំពេញៈ ក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូឃ្លិច ពណ៌ស ស៊េរីឆ្នាំ២០១៦ មួយគ្រឿង គេចខ្លួនបាន៤ថ្ងៃ ត្រូវប៉ូលិសស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន២នាក់។
ហេតុការណ៍នេះ នេះកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩០៧ ក្រុម ៤ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហេង គឹមស្រ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះគ្មានលេខ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន (មានសារធាតុញៀន)។
ទី២មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម ឡាយម៉េង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួលផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ស ផ្លាកលេខ ភ្នំពេញ 1FH 3391 លេខតួរនិងម៉ាស៊ីន 5205228 ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថានៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានជិះម៉ូតូមកទុកនៅចំណុចកើតហេតុ រួចភ្លេចដកកូនសោចេញពីម៉ូតូ ដើរចូលទៅក្នុងផ្ទះបាត់ ក៏មានជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូ បានរួចគេចខ្លួនបាត់ ។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីទទួលបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា ឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក នៅចំណុចក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ លុះដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ម៉ោង៣និង៣០នាទី នៅចំណុចផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនម្នាក់ទៀត យកមកធ្វើការសួរនាំនៅប៉ុស្តិ៍ រួចបញ្ជូនបន្តអធិការដ្ឋាន ដើម្បីសាកសួររកបក្ខពួកបន្ត និងកសាងសំណុំរឿង បញ្ជូនចាត់តាមនីតិវិធី ៕
មតិយោបល់