ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ១០និង២០នាទីថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខៈ ៩០៤/១៩ ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តប៉ៃលិន ដែលបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទ ឈ្មោះ ថេង ចាន់ថុល ភេទប្រុស អាយុ២២ឆ្នាំក្នុងករណីរំលោភសេពសន្ថវៈ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់