ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! ដំណឹងស្វែងរកសាច់ញ្ញា តិ ក្រុមគ្រួសារជនរងគ្រោះ

បាត់ដំបង: ដំណឹងស្វែងរកសាច់ញ្ញា តិ ក្រុមគ្រួសារជនរងគ្រោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន បានជ្រាបថា នៅថ្ងៃទី ២៦ ខែ មេ សា ឆ្នាំ ២០២១ វេលាម៉ោង២និង០០នាទី មាន ករ ណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំ ណុច ភូមិគោកពន្លៃ សង្កាត់ អូរម៉ាល់ ក្រុងបាត់ ដំ បង ខេត្តបាត់ដំបងរវាងយន្តនិងអ្នកជិះម៉ូតូ ដែលករណីនេះបណ្តាលឲ្យអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ។

បន្ទាប់ពីធ្វេីការវាស់វែងនៅកន្លែងកេីត ហេតុរួច មក សមត្ថកិច្ចបានស្វះស្វែងរក(សាច់ញ្ញាតិ គ្រួ សា រ របស់ជនរងគ្រោះ)ក្នុងឧប្បត្តិហេតុនេះ ប៉ុន្តែរហូតដល់វេលាព្រលប់នេះ សមត្ថកិច្ចពុំទាន់ស្វែងរកសាច់ញ្ញាតិ ក្រុមគ្រួសារជនរងគ្រោះឃេីញនៅឡេីយ ទោះបីជាសម្ថកិច្ចស្វែងរកអត្តសញ្ញាណ(ម្ចាស់កម្មសិទ្ធិនៃទោចក្រយាន្ត)នេះឃេីញហេីយក្តី តែម្ចាស់កម្មសិទ្ធិនេះបានលក់បន្តឱ្យទៅអ្នកផ្សេង បាត់ទៅហេីយ។
*-ភិនភាគជនរងគ្រោះ៖
-ជនរងគ្រោះមានអាយុ ប្រហែល២៦ ទៅ២៨ ឆ្នាំភេទ ប្រុស មានកម្ពស់ប្រហែល ១,៦៥សង្ទីម៉ែត្រ សម្បុរ ខ្មៅស្រអែម មានស្នាមវះពោះពីចុងដង្ហើមរហូតដល់ផ្ចិត និង មានសាក់( រូបនាគ នៅដៃខាងឆ្វេង ) ស្លៀកខោខូវប៊យចាស់ ដាច់រហែក នៅជង្គង់ ពាក់អាវយឺតដៃខ្លីព៌ណ ចម្រុះ ។
-ម៉ូតូHonda 124CCព៌ណខ្មៅ
-ស្លាកលេខ បាត់ដំបង 1D- 1887

ដូចបានជម្រាបជូនខាងលេី សាធារណជន ដែល បានស្គាល់ភិនភាគជនរងគ្រោះខាងលេីសូមមេត្តាជួយ ផ្តល់ព័ត៌មាននេះដល់សាច់ញ្ញាតិ ក្រុមគ្រួសា រគាត់ បានដឹងផង និងសូមទំនាក់ទំនងមក លេខទូរស័ព្ទមន្រ្តីនគរ បាលការិយាល័យចរាចរ ណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង
012 222 046 ឬ012 588 502៕

 

មតិយោបល់