កំពង់ឆ្នាំង: គ្រាប់ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមជាច្រើនគ្រាប់ ត្រូវបានគេរកឃើញ កាលពីរសៀលថ្ងៃទី២០មេសា ម្សិលមុុិញ ។
មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់Post News នៅព្រឹកថ្ងៃទី២១មេសា នេះថា កាលពីមោ៉ង២រសៀល ថ្ងៃទី២០មេសា ម្សិលមុិញនេះ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសហការជាមួយកំលាំងCMAC ប្រមូលគ្រាប់ ប៊ឹមប៊ីបក់ ក្នុងដីនៅចំនុចភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ដែលសល់ពីសង្គ្រាម បានចំនួន២៤គ្រាប់ ។
បន្ទាប់មកគ្រាប់ទាំងនេះ ត្រូវបានកំលាំងCMAC កំទេចចោល នៅទីនោះតែម្តង ៕
មតិយោបល់