គីតូៈ អេក្វាទ័រនៅតែបន្តកិច្ចខិតខំប្រឹងប្រែរបស់ខ្លួន ដើម្បីស្ដារប្រទេសឲ្យមានភាពប្រសើរទ្បើងវិញ ក្រោយការរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃពុធសប្តាហ៍នេះ និងមួយទៀតកម្រិត ៧,៨ វ៉ិចទ័រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានបំផ្លាញឆ្នេរសមុទ្រក្នុងខេត្តជាច្រើន។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហួចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
រហូតមកទាល់ពេលនេះ ចំនួនមនុស្សស្លាប់បានកើនដល់ ៥២៥ នាក់ហើយ ក្រោយការរញ្ជួយដីក្នុងប្រទេសនេះ ប៉ុន្តែគេរំពឹងទុកថា ចំនួនអ្នកស្លាប់អាចនឹងកើនទ្បើងបន្តទៀត ស្របពេលដែលមានអ្នករងរបួសធ្ងន់ចំនួន ៥,៧៣៣ នាក់ និងចំនួន ១៦៣ នាក់ទៀតបានបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋAndes បានឲ្យដឹង៕
មតិយោបល់