ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តបុកមនុស្សស្លាប់ មិនទាន់អស់ល្បឿន បន្តទៅបុករង្វង់មូលតោពីរ បណ្ដាលឲ្យបាក់បង្គោលភ្លើង១ដើម

ព្រះសីហនុៈ នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកមនុស្សស្លាប់។

រថយន្តបង្កម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរដោយជនជាតិចិន បានបើកបុកបុរសជនជាតិចិនដូចគ្នាម្នាក់ស្លាប់ នៅមុខជីនប៉ី២ ក្នុងក្រុងព្រះសីហនុ រួចបន្តទៅបុករង្វង់មូលតោពីរ បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើមថែមទៀត។

ក្រោយកើតហេតុ អ្នកបើកបរ និងរថយន្ត ត្រូវបានសម្ថកិច្ចចរាចរណ៍ នាំយកទៅដោះស្រាយតាមនិតិវិធីច្បាប់ នៅការិយាល័យចរាចរផ្លូវគោកខេត្ត៕

មតិយោបល់