កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាង រថយន្ត និង អ្នកថ្មើជើង បណ្ដាលឲ្យស្លាប់បុរស១នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ កើតហេតុកាលពីវេលាម៉ោង៣និង១០នាទី ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុច មុខផ្ទះ ជុំ ម៉េង លើផ្លូវជាតិលេខ 70B ស្ថិតនៅភូមិល្វាសរក្រោមឃុំ ល្វាសរ ស្រុកល្វាឯម ខេត្ត កណ្តាល។
តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក highlander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ 2LA-2647 អ្នកបើកបររថយន្តរត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណ(ស្លាកលេខរថយន្តបានប្រភពមកពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ) បើកក្នុងទិសដៅពីកើតទៅលិច(ពីឃុំកោះកែវទៅឃុំបឹងគ្រំ) រហូតមកដល់ចំណុចកើតហេតុបានបុកអ្នកថ្មើជើងម្នាក់ដែលកំពុងដើរតាមបណ្តោយផ្លូវស្របជាមួយរថយន្ត ឈ្មោះ ជុំ ម៉េង ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិ ល្វាសរក្រោម ឃុំ ល្វាសរ
ស្រុកល្វាឯម ខេត្ត កណ្តាល(វិកលចរិកតាំងពីក្មេងនឹងគរថ្លង់) ភ្លាមៗនោះអ្នករងរបួសត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីពេទ្យបង្អែកស្រុកល្វាឯមដឹកមកសង្រ្គោះ តែអកុសល្យស្លាប់ពេលបញ្ជូនមកដល់មន្ទីពេទ្យ)
មូលហេតុមកពី អ្នកបើករថយន្តបើកបរខ្វះការប្រុងប្រយត្ន័។
ចំពោះរថយន្តបង្ករកម្លាំងសម្ថតកិច្ចពាក់ពន្ធ័កំពុងបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីដោះស្រាយតាមនិតិវិធី៕
មតិយោបល់