ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈរហូតបានសម្រេច

កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាកម្មករសំណង់ម្នាក់ត្រូវបាននគរបាលស្រុកស្រុកខ្សាច់កណ្ដាលចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទីត្រង់ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាជនសង្ស័យឈ្មោះយ៉ាន់ ចាន់ហួន ហៅក្លូ ភេទប្រុស .អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅឃុំស្រឡប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។

ប្រភពដដែលបន្តថាជនរងគ្រោះនិងម្ដាយរួមទាំងបងស្រីបានចាកចេញពីស្រុកកំណើតពីខេត្តត្បូងឃ្មុំមកស្នាក់នៅផ្ទះជួលភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ដើម្បីធ្វើសំណង់ក្នុងបុរីចតុមុខឯជនសង្ស័យក៏មកស្នាក់នៅផ្ទះជួលដើម្បីធ្វើសំណង់ក្នុងបុរីចតុមុខនោះដែរដោយបន្ទប់នៅក្បែរគ្នា។

នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីជនសង្ស័យបានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះពេលនោះជនសង្ស័យបាននិយាយលែបខាយពាក្យសម្តីថាអញសុំបឺតមាត់និងអោបមួយតែជនរងគ្រោះមិនឆ្លើយតបទេរួចរត់ចេញពីបន្ទប់មកក្រៅក្រោយមកប្រាប់ម្តាយដែរតែម្តាយមិនប្តឹងសមត្ថកិច្ចទេដោយគិតថាមិនបានប៉ះពាល់ផង។លុះមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីខណៈបងស្រីបង្កើតជនរងគ្រោះចេញទៅធ្វើការទុកជនរងគ្រោះឲ្យដេកនៅជាមួយក្មួយបិទទ្វារតែមិនបានដាក់គន្លឹះទ្វារទេ។លុះមកដល់ម៉ោង៧និង០០នាទីជនសង្ស័យរុញទ្វារបន្ទប់ចូលក្នុងបន្ទប់ជនរងគ្រោះរួចស្ទុះទៅចាប់ជនរងគ្រោះសង្គ្រប់ពីលើយកដៃម្ខាងខ្ទប់មាត់និងដៃម្ខាងទៀតស្រាតខោជនរងគ្រោះហើយជនរងគ្រោះខំស្រែកដែតតែស្រែកមិនរួចឡើយជនសង្ស័យបានធ្វើសកម្មភាពរំលោភរហូតបានសម្រេចពេលរំលោភរួចជនសង្ស័យដើរចេញទៅបន្ទប់របស់ខ្លួនបន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្រាប់បងស្រីខ្លួនក្រោយមកបងស្រី,ម្តាយនិងបងថ្លៃប្រុសបានជិះម៉ូតូមកកន្លែងកើតហើយបានឃាត់ជនសង្ស័យនិងរាយការណ៍ជូនប៉ុស្តិ៍នគរបាលស្វាយជ្រំដើម្បីចាត់ការតាមច្បាប់។

ភ្លាមនោះកម្លាំងប៉ុស្តិ៍ស្វាយជ្រំឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់