ព័ត៌មានជាតិ

ករណីរថយន្តកុងតឺន័របុកបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនបណ្តាលអោយស្លាប់…

ភ្នំពេញ:វេលាម៉ោង១៩:៤០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ ១១៤(ផ្លូវថៃហ្គ័រ) ស្ថិតនៅ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តកុងទឺន័រនិងម៉ូតូបណ្តាលអោយស្លាប់មនុស្សចំនួន០១នាក់។
– រថយន្តម៉ាកកុងទឺន័រពណ៍លឿងលាយខៀវពាក់ស្លាក់លេខ ភ្នំពេញ៣A-៨០៥៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ។
– ម៉ូតូម៉ាក ហ៊្សូមម័រ ពណ៍ត្រួយចេកលាយស ពាក់ស្លាកលេខ កណ្តាល ១W-១១១៦ បើកបរដោយជនរងគ្រោះឈ្មោះ ពូន សាមគ្គី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិចុងព្រែក០១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
– រឿងហេតុ: នៅមុនពេលកើតហេតុរថយន្តកង់ទឺន័រខាងលើធ្វើដំណើរតាមផ្លូវជាតិលេខ១១៤(ថៃហ្គ័រ)ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នាជាមួយភាគីម៉ូតូទិសដៅបញ្រ្ចាស់គ្នាបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
– បច្ចុប្បន្ន: រថយន្តបង្កនិងម៉ូតូរងគ្រោះបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកចំនែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់