ភ្នំពេញៈ ចាត់ទុកជាការភ្ញាក់ផ្អើល ដែលខ្សែរឿង «ជីវិតបងធំមុនចូលនិវត្តន៍» ដែលត្រូវគេស្គាល់ទូលំទូលាយតាមរយៈបណ្ដាញសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកភាគច្រើនថា ជារឿងដែលជាប់ពាន និងមានអ្នកទស្សនាច្រើនលើសលប់នៅទ្វីបអាស៊ី ត្រូវបានដំណើរការចាក់ផ្សាយជាផ្លូវការកាលពីថ្ងៃទី១៣ កក្កដា។ រឿងនេះត្រូវបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលដែលរឿងមួយនេះ គឺគ្រាន់តែចេញផ្សាយភ្លាម ក៏មានអ្នកលើកឡើងច្រើនថារឿងល្អមើល។
អ្នកតាមដានខ្សែរឿងហុងកុងរបស់ទូរទស្សន៍ TVB ជាច្រើន បានបង្ហាញអារម្មណ៍ជាប់ចិត្តជាមួយនឹងការដាក់បញ្ចាំងខ្សែរឿង «ជីវិតបងធំក្រោយចូលនិវត្តន៍» ឬ «My Dangerous Mafia Retirement Plan» នៅលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី១៣ កក្កដា។ មុនការមកដល់របស់រឿងនេះ បណ្ដាញផ្សព្វផ្សាយក្រៅប្រទេសជាច្រើនបានប្រកាសថា នេះជារឿងដែលរកចំណូលបានច្រើន និងអ្នកមានអ្នកទស្សនាច្រើនលាននាក់ រហូតជាប់ឈ្មោះជារឿងល្បីបំផុតតាំងពីដើមឆ្នាំ២០១៦ នៅប្រទេសភាគច្រើននៅទ្វីបអាស៊ី។ រឿង«ជីវិតបងធំមុនចូលនិវត្តន៍» ត្រូវបានចាក់ផ្សាយបន្តពីរឿង«ព្រាយជញ្ជក់ឈាម» ដែលខ្សែរឿងទើបបញ្ចប់នេះក៏មានឈុតឆាកទាក់ភ្នែក និងមានអ្នកតាមដានច្រើនផងដែរ។ ការចាប់ផ្ដើមខ្សែរឿងមួយនេះ គឺជាការបង្ហាញឲ្យឃើញពីការនាំចូលខ្សែរឿងដែលមានកម្រិតពិភពលោក និងជាប្រភេទរឿងល្អ នៅក្នុងវិស័យចាក់ផ្សាយរឿងបរទេសនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ តារាល្បីៗរបស់ហុងកុង និងជាតួអង្គដែលមានការពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរ ត្រូវបានបង្ហាញខ្លួននៅក្នុងរឿងនេះ ទើបធ្វើឲ្យខ្សែរឿង«ជីវិតបងធំមុនចូលនិវត្តន៍»គឺគ្រាន់តែចាក់ផ្សាយថ្ងៃដំបូង ក៏មានអ្នកជជែកវែកញែក និងសរសើរថាល្អមើលតែម្ដង។ រឿងនេះត្រូវគេឃើញចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ដោយផ្សាយចំនួន២លើកគឺវេលាម៉ោង១១ ដល់១២ថ្ងៃត្រង់និងម៉ោង៥ល្ងាច រហូតដល់ម៉ោង៦ល្ងាចម្ដងទៀត។
បន្ថែមពីលើវត្តមានខ្សែរឿង«ជីវិតបងធំមុនចូលនិវត្តន៍» ដែលត្រូវគេស្គាល់ថាជារឿងដែលល្បីនៅក្នុងបណ្ដាប្រទេសនៅអាស៊ាន ខ្សែរឿង«ជំនាងផ្ទះរីករាយ» ដែលជារឿងមានការពេញនិយម និងល្បីបំផុតនៅទីក្រុងហុងកុង តាមរយៈកញ្ចក់ទូរទស្សន៍ TVB ក៏ត្រូវបានប្រកាសថានឹងចូលមកដល់ទូរទស្សន៍ PNN នៅថ្ងៃទី២១ កក្កដា ខាងមុខផងដែរ។ រឿងនេះគ្រោងចាក់ផ្សាយនៅម៉ោង៦ល្ងាច ដោយរឿងទាំងពីរត្រូវបានមហាជនភាគច្រើនផ្ដោតការចាប់អារម្មណ៍ដូចគ្នា ព្រោះតែភាពល្បីល្បាញនៅលើបណ្ដាញសារព័ត៌មាន និងមានការទទួលស្គាល់ជាអន្តរជាតិមុនពេលខ្សែរឿងទាំងពីរមកដល់កម្ពុជា។
រឿង«ជីវិតបងធំ ក្រោយចូលនិវត្តន៍» គឺជាការសម្ដែងដោយកំពូលតារាល្បីឈ្មោះគឺលោក Kent Cheng និងរឿង«ជំនាងផ្ទះរីករាយ»សម្ដែងដោយកំពូលតារាលោកBobby Au-yeung និងអ្នកនាង Nancy Wu ទើបខ្សែរឿងទាំងពីរទទួលបានការចាប់អារម្មណ៍មិនខុសគ្នា។ជាពិសេសវត្តមានចាក់ផ្សាយខ្សែរឿង«ជីវិតបងធំ ក្រោយជីវិតចូលនិវត្តន៍»កាលពីថ្ងៃទី១៣ កក្កដា នៅលើកញ្ចក់ទូរទស្សន៍ PNN ហាក់កន្ទ្រាក់បានការចាប់អារម្មណ៍តែម្ដងតាំងពីថ្ងៃដំបូង៕
មតិយោបល់