ភ្នំពេញៈ មកទល់ពេលនេះតារាសម្ដែងល្បីឈ្មោះនាងនៅ សូនីតា កាន់តែមានការបែកធ្លាយនូវព័ត៌មានកាន់តែពិបាកបន្សាប ពាក់ព័ន្ធនឹងរឿងដែលនាងមានមន្ត្រីពាក់ផ្កាយជាប៉ូលិសអន្តោប្រវេសន៍តាមប្រម៉ាញ់។ បើទោះជានាងប្រឹងប្រកែកថាមិនស្គាល់មន្ត្រីថ្នាក់ធំម្នាក់នោះ ប៉ុន្តែនៅក្នុងសង្គមសិល្បៈគេឃើញមានតារាមួយចំនួនបានហៅថានាងជំទាវតូច ខណៈដែលនាងហាក់មិនភ្ញាក់ផ្អើលនឹងពាក្យបញ្ចើចបញ្ចើទាំងនោះ។
មិនដឹងថាទំនាក់ទំនងរវាងនាង និងបុរសដែលត្រូវគេស្គាល់ថា ជាបុរសមានប្រពន្ធកូននោះឈានដល់កម្រិតណានឹងគ្នានោះឡើយ ប៉ុន្តែផ្អែកតាមការសាយភាយគឺនៅ សូនីតា ត្រូវបានអ្នកសិល្បៈព្រលយថានឹងកាន់តែបានទទួលឱកាសពេញមុខពេញមាត់ជាមួយមន្ត្រីថ្នាក់ធំម្នាក់នោះជាងមុន ដោយល្បីថាភរិយាដើមរបស់បុរសនោះមិនហ៊ានក្អកនោះផងដោយសារតែខ្លាចឈានដល់ចំណុចលែងលះ ដូចគ្នាពេលបុរសម្នាក់នោះបានលែងភរិយាទី១មកយកនាងជាភរិយាពេញសិទ្ធិ។
នៅ សូនីតា ត្រូវគេឃើញឡើងកូដនូវជីវភាពហ៊ឺហារខុសប្លែក ដោយនាងបានទាំងរារែកសម្រាប់ការងារចេញថតដែលត្រូវប្រើពាក្យយូរៗ និងត្រូវចេញតាមខេត្តនោះផង។ នាងនៅតែទទួលតែការងារពិធីការិនី និងដើរម៉ូដដែលទទួលបានកម្រៃខ្ពស់ ខណៈដែលលុយកាក់វិញក៏ហាក់មិនចោទចំពោះនាងនោះដែរ ទើបគេឃើញនាងឧស្សាហ៍ចេញចូលប្រទេសថៃ និងប្រើសម្ភាសន៍ថ្លៃៗមិនដូចមុន ដោយសូម្បីតែការងារសិល្បៈរបស់នាង មើលទៅមិនមានការរីកចំរើនដាច់ឆ្ងាយពីមុន។ តារាសិល្បៈមួយមួយក្រុមបានហៅនាងថាជំទាវតូច ខណៈដែលពាក្យពេចន៍នោះត្រូវបានអ្នកផ្ដល់រហស្សនាមឲ្យនាង យល់ថាគឺសមនឹងហៅចំពោះនាងនោះផង។ យ៉ាងណាមិញ តារាសិល្បៈដែលទម្លាប់ហៅនាងថាជំទាវតូចទាំងការលេងសើច និងបែបលេងបន្លំមែននោះ មិនបានបញ្ជាក់ថាអ្វីដែលមូលដ្ឋានដែលនាំឲ្យពួកគេហៅនាងថាជំទាវតូចនោះទេ ក្នុងពេលដែលក្រុមអ្នកសិល្បៈដដែលនោះ ព្រលយថាបុរសដែលស្រឡាញ់នាងគឺជាមន្ត្រីថ្នាក់ធំ ដែលត្រូវតែរៀនពត់សម្ដីហៅថានាងជំទាវតូចពីឥឡូវឲ្យហើយ។
នៅ សូនីតា បានអះអាងថាមិនចាប់អារម្មណ៍ចំពោះព័ត៌មានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាប៉ូលិសអន្តោប្រវេសន៍នោះទេ ដោយនាងរមែងច្រានចោលចំពោះការសម្ភាសន៍ពីរឿងនោះ និងនោះគ្រាន់តែជាពាក្យចចាមអារ៉ាម។ យ៉ាងណាក៏ដោយគេមើលឃើញថាក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ហើយបើកុំតែភរិយារបស់បុរសនោះភ័យរឿងរបូតតំណែង គឺប្រហែលជាការបែកធ្លាយនឹងច្បាស់ជាងនេះ៕
មតិយោបល់