ព័ត៌មានជាតិ

រថយន្តក្រុងរិទ្ធមុនី ឆេះខណ:ធ្វើដំណើរមកដល់រង្វង់មូលនាង រំសាយសក់ ខេត្ត បាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់នេះ មានករណីឆេះរថយន្តក្រុងមួយគ្រឿងមានពីរជាន់របស់ក្រុមហ៊ុនដឹកអ្នកដំណើរ រិទ្ធិមុនី នៅចំណុចរង្វង់មូលនាងរំសាយសក់ ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកដំណើររត់ប្រសាច ចេញពីរថយន្តដែលកំពុងឆាបឆេះនោះ។

បើតាមភ្នាក់ងារយកព័ត៌មានរបស់ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា រថយន្តក្រុងក្រុមហ៊ុន រិទ្ធិមុនី ធ្វើដំណើរពេលយប់ ពីទិសដៅប៉ោយប៉ែត មកភ្នំពេញ ដែលផ្ទុកអ្នកដំណើរទាំងអស់ប្រមាណ ៣៤នាក់។

ព័ត៌មានបឋមបានឲ្យដឹងថា មានអ្នកដំណើររងគ្រោះចំនួន ០៦នាក់ផងដែរ នៅក្នុងហេតុការណ៍ឆេះ ហើយនៅពេលនេះ រថយន្តពន្លត់អគ្គិភ័យខេត្តបាត់ដំបង កំពុងបាញ់ពន្លត់ផងដែរ។

ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្ទាប់៕

photo_2016-08-07_00-09-10

photo_2016-08-07_00-09-14

photo_2016-08-07_00-09-24

មតិយោបល់